khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី៤ នីតិកាលទី៥
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងត្រៀមយោបល់លើ៖
    ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូប អាហារអាស៊ាន។
    ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពី បម្លាស់ទីរូបវន្តបុគ្គល។
    ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
    ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។
    ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់ សន្ធានកម្ម។

    កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ